និស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ IU ២រូបបានទទួលជ័យលាភីលេខ ៣ នៅក្នុងសន្និសិទពិភពលោកស្តីពីការវះកាត់លើកទី៤៦
សូមអបអរសាទរ ចំពោះនិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ IU ប្រទេសកម្ពុជាទាំង ០២ រូប ឈ្មោះ Tan Indravina និង Heng Sokhoeunដែលទទួលបានជ័យលាភីលេខ ៣ ក្នុងការធ្វើបទបង្ហាញជាវីដេអូស្តីពីការវះកាត់ រួមជាមួយនិស្សិតសាកលវិទ្យាល័យអន្តរជាតិ IU ០៦ រូប ផ្សេងទៀត នៅក្នុងសន្និសិទពិភពលោកស្តីពីការវះកាត់លើកទី៤៦ ដែលរៀបចំដោយ Royal College of Surgeons of Thailand ប្រទេសថៃ ។ ជ័យលាភីលេខ ១ ប្រទេសថៃ ជ័យលាភីលេខ ២ ប្រទេសតៃវ៉ាន់ ជ័យលាភីលេខ ៣ ប្រទេសកម្ពុជា (សាកលវិទ្យាល័យអន្តរជាតិ IU)
សូមបញ្ជាក់៖ បេក្ខភាពបទបង្ហាញជាវីដេអូស្តីពីការវះកាត់មកបណ្តាប្រទេសទាំងអស់លើពិភពលោក ជាង ២០០០រូប។ By IR