សេចក្តីជូនដំណឹង ស្តីពីវគ្គបណ្តុះបណ្តាលអ្នកឯកទេសព្យាបាលនិងថែទាំអ្នកជម្ងឺតម្រងនោម
សាកលវិទ្យាល័យ អន្តរជាតិ មានកិត្តិយស សូមជម្រាបដំណឹងដល់និស្សិត វេជ្ជបណ្ឌិត ,វេជ្ជបណ្ឌិតឯកទេស និងអ្នកឯកទេស ដែលកំពុងបំរើការនៅក្នុងសេវាលាងឈាមទាំងអស់ជ្រាបថា៖ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងប្រសិទ្ឋភាពក្នុងការព្យាបាល និងថែទាំអ្នកជម្ងឺតម្រងនោម សាកលវិទ្យាល័យបានសហការជាមួយអង្គការក្រុមប្រឹក្សាជំនួយជប៉ុន សម្រាប់បង្កើតប្រព័ន្ឋអ្នកឯកទេសលាងឈាមនៅកម្ពុជា (Japan Assistance Council of Establishing Dialysis Specialist System in Cambodia-JAC-DSC) រៀបចំនូវវគ្គបណ្តុះបណ្តាល អ្នកឯកទេសព្យាបាល និងថែទាំអ្នកជម្ងឺតម្រងនោមដែលនឹងប្រពឹត្តិទៅនៅថ្ងៃទី ២៩ ខែមីនា ដល់ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៥ តាមលក្ខខណ្ឌដូចខាងក្រោម៖
- ចំនួនអ្នកចូលរួមៈ មិនលើសពី ៣០នាក់
- ចំនួនម៉ោងសិក្សាៈ ៦០ ម៉ោង
- លក្ខខណ្ឌជ្រើសរើសៈ
- សិក្ខាកាមត្រូវជានិស្សិតវិទ្យាសាស្ត្រសុខាភិបាល ជាវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស ឬអ្នកឯកទេសដែលកំពុងបម្រើការ ក្នុងសេវាលាងឈាម
- ត្រូវចេះភាសាអង់គ្លេសបង្គួរ។
- សាស្ត្រាចារ្យបណ្តុះបណ្តាលៈ សាស្ត្រាចារ្យជប៉ុនសុទ្ឋ ។
- ថ្លៃសិក្សាៈ ២០ ដុល្លារសម្រាប់សិក្ខាកាមម្នាក់។
- ជំនាញបណ្តុះបណ្តាល
- Dialysis
- Clinical Engineering
- DM and CKD Diet Therapy
- អត្ថប្រយោជន៍ពិសេសៈ ក្រោយបញ្ចប់ការសិក្សា សិក្ខាកាម ០២រូប នឹងត្រូវបានជ្រើសរើសទៅសិក្សាបន្តនៅប្រទេសជប៉ុន រយៈពេលពី២ ទៅ ៤សប្តាហ៍ ដោយភាគីជប៉ុនជាអ្នកចេញថ្លៃធ្វើដំណើរ ស្នាក់នៅ និងអាហារ ក្នុងកំឡុងពេលសិក្សា។
- សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម សូមទំនាក់ទំនង
- លោក វួច ពិសិដ្ឋ ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យអន្តរជាតិ តាមទូរស័ព្ទលេខ ០៩៦ ៤៨៩ ៨៨ ៥០។
- ការិយាល័យព័ត៌មាននៃសាកលវិទ្យាល័យ អន្តរជាតិ តាមអាសយដ្ឋានលេខ ៨៩-៩៥ ផ្លូវ១៩៨៤/១០១១ ស. ភ្នំពេញថ្មី ខ. សែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទៈ ០២៣៨៨១៦២៣។
- កាលបរិច្ឆេទឈប់ទទួលចុះឈ្មោះ ត្រឹមថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៥។
សូមចូលទៅកាន់គេហទំព័រ៖ www.cambodia-dialysis.com